ស្ទើរតែដូចនឹង.../មានអ្វីខុសគ្នានិង...
名詞+も同然
名詞+同然
Vた形+も同然
Vない形+も同然
1、
彼とは家族も同然の付き合いをしている。
→ខ្ញុំរាប់អានគាត់ ស្ទើរតែស្មើនឹងគ្រួសារខ្ញុំទៅហើយ។
2、
3割も安くしてあげるとすれば、原価も同然の値段になってしまう。
→ប្រសិនជាយើងបញ្ចុះម្លៃអោយ30% នោះនឹងទៅជាតម្លៃមួយស្ទើរតែស្មើនឹងតម្លៃដើមហើយ។
3、
会議で何も発言しない人はいないも同然です。
→នៅក្នុងអង្គប្រជុំ អ្នកដែលអត់មានបញ្ចេញយោបល់អ្វីសោះ អត់អ្វីខុសគ្នានឹងអ្នកអត់នៅ។
4、
目標がないなら死んだも同然だ。
→ប្រសិនជាគ្មានគោលដៅ អត់ខុសគ្នានឹងស្លាប់ទៅ។
5、
借りたお金を返さないのは泥棒同然だよ。
→ការដែលខ្ចីលុយគេអត់សង អត់ខុសគ្នានឹងចោរ។
6、
半年前に買った靴だけど、サイズが合わずほとんど履いていないので、新品も同然だ。
→នេះជាស្បែកជើងដែលបានទិញកាលពីកន្លះឆ្នាំមុន ប៉ុន្តែ ដោយសារតែទំហំអត់ត្រូវហើយស្ទើរតែអត់ពាក់ទេ ដូច្នេះ អត់ខុសគ្នានឹងរបស់ថ្មីទេ។
7、
友達ですが、子供の頃からずっとそばにいるので兄弟も同然です。
→គាត់ជាមិត្តភក្តិរបស់ខ្ញុំក៏ពិតមែនប៉ុន្តែ ដោយសារតែគាត់នៅក្បែរខ្ញំរហូតតាំងពីក្មេងៗមក ដូច្នេះ ស្ទើរតែដូចបងប្អូនទៅហើយ។
8、
テニスですか?小さい頃、少しだけやったことがあるけど、初心者も同然だよ。
→កីឡាតេនីស? ខ្ញុំធ្លាប់រៀន(លេង)បានបន្តិចបន្តួចកាលពីនៅតូច ប៉ុន្តែ ស្ទើរតែដូចនឹងអ្នកថ្មីហើយ។
9、
うちのペットの猫はもう5年も一緒に住んでいるので、家族同然だと思っている。
→សត្វឆ្មាផ្ទះខ្ញុំ នៅជាមួយគ្នាអស់រយៈពេល5ឆ្នាំហើយ ដូច្នេះខ្ញុំចាត់ទុក(គិតថា) ដូចសមាជិកគ្រួសារទៅហើយ។
Audio