ក្រោយពី......ទើបតែដឹង
Vて形
(នៅប្រយោគខាងក្រោយច្រើនជាពាក្យ知る・分かる・気が付くជាដើម)
① 以前はしたことがなく、初めて経験してわかったこと・気づいたことを言う表現。
→នេះជាការពិពណ៌នូវអ្វីដែលបានដឹង ឬ ចាប់អារម្មណ៍ឃើញបន្ទាប់ពីទទួលបទពិសោធន៍ជាលើកដំបូង ឬ ពីមុនមកមិនដែលបានធ្វើ។
② 多くの場合、後項では「分かる」「知る」「気づく」などの動詞が用いられます。
→ករណីភាគច្រើន តែងតែត្រូវបានគេប្រើប្រាស់កិរិយាសព្ទ័ដូចជា "ចាប់អារម្មណ៍ឃើញ""ដឹង""យល់"ជាដើម នៅប្រយោគខាងក្រោយ។
1、
彼に出会ってはじめて、生きる喜びを知りました。
→ក្រោយពីបានជួបនឹងគាត់ ទើបខ្ញុំស្គាល់ថា ភាពរីករាយនៃការរស់រានមានជីវិត។
2、
彼女と別れてはじめて、彼女の大切さがわかった。
→បន្ទាប់ពីបែកពីនាង ទើបខ្ញុំដឹងភាពសំខាន់របស់នាង(ទើបដឹងថានាងសំខាន់សម្រាប់ខ្ញុំប៉ុណ្ណា)។
3、
ガンになってはじめて、健康のありがたさがわかりました。
→បន្ទាប់ពីកើតជំងឺមហារីក ទើបខ្ញុំដឹងពីតម្លៃនៃខុសភាព។
4、
東京にきてはじめて、自分の住む田舎との違いに気づいた。
→ក្រោយពីមកដល់ទីក្រុងតូក្យូ បានខ្ញុំចាប់អារម្មណ៍ឃើញនូវភាពខុសគ្នារវាងជនបទដែលខ្ញុំរស់នៅ។
5、
彼がこの会社からいなくなってはじめて、この会社にとって必要な人物であることがわかった。
→បន្ទាប់ពីគាត់លែងនៅក្រុមហ៊ុន ទើបខ្ញុំដឹងថាគាត់ជាមនុស្សដែលចាំបាច់សម្រាប់ក្រុមហ៊ុននេះ។
6、
大学生になってはじめて、勉強の楽しさが分かった。
→បន្ទាប់ពីក្លាយជាសិស្សសាកលវិទ្យាល័យមក ជាលើកដំបូងហើយដែលបានដឹងពីភាពសប្បាយនៃការរៀនសូត្រ។
7、
海外に行ってはじめて、自分の世界のせまさを知った。
→បន្ទាប់ពីបានទៅដល់ស្រុកក្រៅ ទើបដឹងថា ពិភពរបស់ខ្លួនគឺតូចចង្អៀត។
8、
社会人になってはじめて、責任感を持つようになった。
→បន្ទាប់ពីក្លាយជាមនុស្សក្នុងសង្គម ទើបចាប់ផ្តើមមានស្មារតីទទួលខុសត្រូវ។
9、
先輩に指摘されてはじめて、間違いに気がついた。
→ក្រោយពីសិស្សច្បងជួយណែនាំ ទើបដឹងខ្លួនថា ខុស។
10、
試験に落ちてはじめて、ちゃんと勉強しないといけないと思った。
→ក្រោយពីប្រលងធ្លាប់ ទើបគិតថា ត្រូវតែរៀនអោយបានត្រឹមត្រូវ។
11、
飼ってみてはじめて自分が猫アレルギーだと気づいた。
→បន្ទាប់ចិញ្ចឹមសត្វចិញ្ចឹម ជាលើកដំបូងខ្ញុំទើបដឹងខ្លួនថា ខ្ញុំអាឡាក់សុីនឹងសត្វឆ្មា។
12、
失って初めて彼の優しさや大切さに気づいたんです。
→បន្ទាប់ពីបាត់បង់ ទើបចាប់អារម្មណ៍ឃើញ សារសំខាន់ និង ទឹកចិត្តល្អរបស់គាត់។
13、
人に言われて初めて、自分の長所がわかりました。
→បន្ទាប់ពីគេប្រាប់ ទើបដឹងពីគុណសម្បត្តិរបស់ខ្លួនឯង។
14、
就職して初めて、働くことの大変さがわかった。
→បន្ទាប់ពីចេញធ្វើការ ជាលើកដំបូងហើយដែលដឹងពីភាពលំបាកនៃការងារ។
15、
海外旅行して初めて、日本の常識は通用しないということを理解しました。
→បន្ទាប់ពីទៅដើរលេងស្រុកក្រៅម្តង ទើបដឹងថា ចំណេះដឹងទូទៅនៅប្រទេសជប៉ុន គឺប្រើប្រាស់អត់បាន។
16、
日本に来て初めて、日本にはもう侍がいないことを知った。
→ក្រោយពីមកប្រទេសជប៉ុន ទើបដឹងថា នៅជប៉ុនគឺលែងមានSamuraiហើយ។
17、
一人暮らしをして初めて、親の大変さを知った。
→បន្ទាប់ពីរស់នៅនៅម្នាក់ឯង ទើបដឹងពីភាពលំបាករបស់ឪពុកម្តាយ។
18、
海外に来て初めて、自分の英語がまだまだであると気がついた。
→ក្រោយមកដល់ស្រុកក្រៅ ទើបចាប់អារម្មណ៍ថា ភាសាអង់គ្លេសរបស់ខ្លួន គឺនៅស្ទើរណាស់។
19、
日本語が話せるようになってはじめて、日本語を勉強する楽しさがわかった。
→ក្រោយពីចេះនិយាយភាសាជប៉ុនមក ទើបដឹងពីភាពសប្បាយនៃការរៀនភាសាជប៉ុន។
20、
外国に住んではじめて、日本の良さに気づくことができた。
→បន្ទាប់ពីមករស់នៅប្រទេសក្រៅ ទើបចាប់អារម្មណ៍ឃើញនូវភាពល្អនៃប្រទេសជប៉ុន ។
Audio