http://4238-ch4-v53.uzlove.life Share To You

ជីវភាព / ហេតុអ្វីអត្រា ការជក់បារីរបស់ជនជាតិជប៉ុន មិនមានការកែប្រែ?

ហេតុអ្វីអត្រាការជក់បារីរបស់ជនជាតិជប៉ុនមិនមានការកែប្រែ?

ជាក់ស្តែង វាពិតជារឿងគួរអោយឆ្ងល់ដែលប្រទេសជប៉ុនគឺជាប្រទេសដែលត្រូវបានរាប់បញ្ចូលជាប្រទេសដែលមានផាសុខភាព និងអ្នកដែលមានអាយុវែងក្នុងពិភពលោក ប៉ុន្តែប្រជាជនជប៉ុនភាគច្រើនគឺចូលចិត្តជក់បារី ជាពិសេសសូម្បីតែកន្លែងលក់បារីក៏មានភាពងាយស្រូលក្នុងការទិញ មានទាំងម៉ាស៊ីនលក់បារីស្វ័យប្រវត្តិនៅគ្រប់កន្លែងទៀតផង។ការជក់បារីបានក្លាយទៅជាទំលាប់ និងជាសកម្មភាពទូទៅនៅប្រទេសជប៉ុន (មានបន្ទប់ឬកន្លែងសំរាប់អ្នកជក់បារីនៅទីសាធារណៈ) អ្នកប្រហែលជាមិនដឹងថាអ្នកដែលដើរឬអង្គុយនៅក្បែរអ្នកគឺសុទ្ធតែជាអ្នកចូលចិត្តជក់បារី សំខាន់ទៅទៀតគឺប្រជាជនជប៉ុនមិនយល់ថាការជក់បារីមានផលប៉ះពាល់ដល់រូបភាពទំនាក់ទំនងរបស់ពួកគាត់ឡើយ។

មនុស្សស្រីជក់បារីមិនមែនជារឿងចំលែក

នៅប្រទេសមួយចំនួន ទោះបីជាមនុស្សស្រីម្នាក់ស្អាតយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើដឹងថាគាត់ជាអ្នកចូលចិត្តជក់បារីប្រាកដជាមានកូនអារម្មណ៏មួយមិនសូវចូលចិត្តគាត់។ប៉ុន្តែផ្ទុយទៅវិញនៅប្រទេសជប៉ុន ប្រសិនបើមនុស្សស្រីជក់បារីបែរជាយល់ថាគាត់ជាមនុស្សស្រីដែលមានចរិកនិងគួរអោយទាក់ទាញ។

កាតទិញបារី(កាតTaspo)

នៅប្រទេសជប៉ុន អ្នកអាចរកទិញបារីបានគ្រប់ទីកន្លែងតាមផ្សារតូច ធំ បូករួមទាំងម៉ាស៊ីនស័្វយប្រវត្តិនៅគ្រប់កន្លែង។ប៉ុន្តែ មានពេលខ្លះក្នុងករណីដែលអ្នកមើលទៅក្មេងជាងវ័យ អ្នកលក់ក៏អាចសុំមើលអត្តសញ្ញាណប័ណ្ណគ្រប់អាយុ20ឆ្នាំរបស់អ្នកផងដែរ ឬមួយអ្នកអាចចុចលើប៉ុតុងអាយុគ្រប់20ឆ្នាំនៅកន្លែងគិតលុយក៏បាន។ ​អ្នកអាចប្រើកាតTaspo​ ទិញបារីតាមម៉ាស៊ីនស័្វយប្រវត្តិដោយគ្រាន់តែដាក់កាតTaspoជាមុន រួចដាក់លុយក្នុងម៉ាស៊ីនតាមក្រោយ ហើយជ្រើសរើសយកប្រភេទបារីដែលអ្នកចង់បានជាការស្រេច។

ចូលចិត្តជក់បារីតែពាក់កណ្តាលដើម

រយះពេលកន្លងមក ទោះបីជារដ្ឋាភិបាលជប៉ុនបានជំរុញទៅលើការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការជក់បារីនិងសុខភាពក៏ដោយ ប៉ុន្តែការញៀនបារី មិនអាចកាត់បន្ថយមិនអោយជក់នោះទេ ដូច្នេះដើម្បីជៀសវាងអារម្មណ៏គ្រោះថ្នាក់នេះ ជនជាតិជប៉ុនមានទំលាប់ជក់បារីតែពាក់កណ្តាលដើម។ដោយឡែក នៅពេលដែលញៀនបារីខ្លាំងមែនទែន គេអាចជក់ម្តងពីរដើមក៏មាន តែនៅតែត្រូវបោះចោលនៅពេលជក់ដល់ពាក់កណ្តាលដើម។

ហេតុអ្វីអត្រាជក់បារីមិនមានការកែប្រែ

ជាក់ស្តែង ពន្ធលើបារីជាចំណួលដ៏សំខាន់មួយសំរាប់រ៉ាប់រងទៅលើបញ្ហាសុខភាព ប្រសិនបើបិទមិនអោយជក់បារី មិនត្រឹមតែបាត់បង់ចំណូលដ៏ធំនេះ​ ហើយថែមទាំងត្រូវបន្ថែមពន្ធលើសុខភាពទៀត។ដូច្នេះអ្វីដែលអាចជួយបានគឺបន្ថែមការការពារដល់អ្នកមិនជក់បារី ដោយបែងចែកន្លែងសំរាប់អ្នកជក់បារី ទប់ស្កាត់ផ្សែងបារី និងផាកពិន័យចំពោះអ្នកជក់បារីតាមសាធារណៈផ្តេសផ្តាស។

 

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?