ប្រសិនបើអ្នកធ្លាប់ទៅប្រទេសជប៉ុន ប្រហែលជាបានដឹងពីភាពល្បីល្បាញរបស់ក្តាមជប៉ុនថាដល់កំរិតមួយណា។
ក្តាមបីប្រភេទដែលមិនអាចរំលងបានគឺមានក្តាមយក្យនៅហុកកៃដូ ក្តាមរោមនៅ San’in-chihō (さんいんちほう) និងក្តាមMatsubaនៅTottori kenとっとりけん(とつとりけん)។
ជនជាតិជប៉ុនចូលចិត្តចំអិនក្តាម ដោយយកទឹកសមុទ្រមកស្ងោរក្តាម ដោយមិនចាំបាច់ថែមគ្រឿងអ្វីផ្សេងទៀត លើកលែងតែនៅក្នុងភោជនីយដ្ឋាន ហើយប្រជាជនជប៉ុនភាគច្រើនគឺចូលចិត្តញ៉ាំក្តាមទឹកសាប ពីព្រោះនៅពេលស្ងោរក្នុងទឹកសមុទ្រនឹងមានរសជាតិផ្អែមឆ្ងាញ់ប្លែកមាត់។
ក្តាមយក្យនៅហុកកៃដូ
ប្រភេទក្តាម Sapporoមួយក្បាលអាចមានទំងន់ចាប់ពី5kgឡើង។ដោយសារក្តាមទាំងនេះគឺជាក្តាមធម្មជាតិ ដូច្នេះគេមានខ្នាតកំណត់ក្នុងពេលចាប់ក្តាម បើប៉ះត្រូវក្តាមមេនិងកូនក្តាមគេនឹងប្រលែងទៅវិញ។
ក្តាមរោមនៅ San’in-chihō (さんいんちほう)
ក្តាមរោមប្រភេទនេះមានរសជាតិឆ្ងាញ់ជាងគេគឺនៅរដូវក្តៅ ពីព្រោះក្តាមក្នុងអំឡុងពេលនេះគឺរដូវមានពង សាច់ណែនល្អ។
ក្តាមMatsubaនៅTottori kenとっとりけん(とつとりけん)
ក្តាមMatsubaដែលឆ្ងាញ់គឺចាប់ពីចុងខែ10 ក្នុងអំឡុងពេលរដូវរងាគឺជាពេលពេញនិយមញ៉ាំក្តាមប្រភេទនេះ អ្នកអាចញ៉ាំសាច់ក្តាមឆៅក៏បាន ប្រសិនបើអ្នកចូលចិត្ត។
តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?