មានតែត្រូវតែ / មិនអាចមិន
(ដោយសារហេតុផលណាមួយ ហើយត្រូវតែធ្វើអ្វី១) (តាមពិតមិនចង់ធ្វើទេ តែ......)
V(ない形) +ないわけにはいかない
① 「~ないわけにはいかない」の形で「本当はしたくないが、状況を考えると~・しなければなら ない」という時に使う。
→「~ないわけにはいかない」ប្រើប្រាស់នៅពេលដែលនិយាយពី “ ត្រូវតែធ្វើអ្វីមួយ ដោយគិតពីស្ថានភាពណាមួយ តែតាមពិតមិនចង់ធ្វើ។
② 「する義務がある・する必要がある」と事情を説明する場合にもよく使う。
→ហើយក៏យើងប្រើប្រាស់នៅក្នុងករណីពន្យល់ ឬ មូលហេតុដែលថា “មានកាតព្វកិច្ចក្នុងធ្វើអ្វីមួយ ឬ ចាំបាច់ក្នុងធ្វើអ្វី១”។
1、
行くと約束したからには、行かないわけにはいかないだろう。
→ដោយសារតែបានសន្យាថាទៅហើយ ដូច្នេះត្រូវតែទៅ។
2、
外国語は必修だから、取らないわけにはいかない。
→ដោយសារតែភាសាជប៉ុនត្រូវតែរៀន ដូច្នេះត្រូវតែរៀន។
3、
彼女が初めて作ってくれた料理だったので、おなかはいっぱいだったが、食べないわけにはいかなかった。
→ដោយសារតែជាម្ហូបដែលនាងធ្វើអោយខ្ញុំជាលើកដំបូង ទោះបីជាខ្ញុំឆ្អែតក៏ដោយ គឺមានតែញ៉ាំដែរ ។
4、
約束したからには、行かないわけにはいかない。
→ដោយសារតែបានសន្យាហើយ ដូច្នេះគឺត្រូវតែទៅ។
5、
これは社長の命令なので、やらないわけにはいかない。
→នេះ ដោយសារតែជាបញ្ជារបស់ប្រធានក្រុមហ៊ុន ដូច្នេះគឺមិនអាចមិនធ្វើបានទេ។
6、
倒れている人が目の前にいるので、助けないわけにはいかないよ。
→ដោយសារតែមានមនុស្សសន្លប់នៅនឹងមុខ ដូច្នេះ គឺមិនអាចមិន ជួយបានទេ។
7、
彼女は「結婚しないと自殺する」と脅したから、結婚しないわけにはいかない。
→ដោយសារនាងបានគំរាមថា “ប្រសិនជាមិនរៀបការជាមួយនឹងខ្ញុំទេ ខ្ញុំនឹងសម្លាប់ខ្លួន” ដូច្នេះ ខ្ញុំមានតែរៀបការទៅ។
8、
あんなに面白ろそうな映画を、見に行かないわけにはいかない。
→រឿងកុនដែលទំនងល្អមើល បែបនឹង ខ្ញុំមិនអាចមិនទៅមើលនោះទេ។
9、
今度の試験に失敗したら、卒業できない。今週は勉強しないわけにはいかない。
→ប្រសិនជាករប្រលងលើកក្រោយនេះបរាជ័យ នោះខ្ញុំមិនអាចបញ្ចប់ការសិក្សាបានទេ។ សប្តាហ៍នេះ មិនអាចមិនរៀនបានទេ។
ចង់ដែល តែមិនអាច
(បើធ្វើទៅដូចជាមិនគប្បី ឬ ខុសនឹងច្បាប់សង្គមជាដើម)
V(辞書形) +わけにはいかない
① 「したい気持ちはあるが、社会的な通念や常識から考えて、また、心理的な理由があって、できない」と言いたいときに使う。
→ប្រើប្រាស់នៅពេលដែលចង់និយាយ” អ្វី១ ដែលយើងមានចិត្តចង់ធ្វើ តែ ដោយសារតែ មូលហេតុបែបផ្លូវចិត្ត ឬ គិតពីវប្បធម៌ទូទៅ(ចំណេះដឹងទូទៅ) ឬ ការគិតទូទៅក្នុងសង្គម ដូច្នេះហើយ យើងមិនអាចធ្វើរឿងនឹងបាន “។
1、
あしたは大事な試験があるから休むわけにはいかない
→ដោយសារតែស្អែកមានការប្រលងដ៏សំខាន់ ដូច្នេះមិនអាចសម្រាកបានទេ។
2、
きょうは車で来たので酒を飲むわけにはいかないんです。
→ដោយសារតែថ្ងៃនេះ ខ្ញុំមកដោយឡាន ដូច្នេះ មិនអាចផឹកស្រាបានទេ។
3、
ひどい不正を見て、黙っているわけにはいかなかった。
→ខ្ញុំមិនអាចនៅស្ងៀមបានទេ ដោយសារតែឃើញនូវភាពមិនត្រឹមត្រូវ(អយុត្តិ)ដ៏ធ្ងន់ធ្ងរ (ដែលគួរខ្លាច)។
4、
この試合は、絶対に負けるわけにはいかない。
→ការប្រកួតនេះ ដាច់ខាត គឺមិនអាចចាញ់នោះទេ។
5、
いくらお金がなくても、他人から盗むわけにはいかない。働かなければ。
→ទោះបីជាអត់មានលុយប៉ុន្មានក៏ដោយ ក៏មិនអាចលួចពីអ្នកដទៃដែល ត្រូវតែធ្វើការ។
6、
これは亡くなった友人がくれた大切なもので、あげるわけにはいかないんです。
→ដោយសារតែនេះ គឺជារបស់សំខាន់ដែលមិត្តភក្តិដែលស្លាប់ទៅអោយមកខ្ញុំ ដូច្នេះ ខ្ញុំមិនអាចអោយបានទេ។
7、
重要な会議だから、責任者の私が遅れていくわけにはいかない。
→ដោយសារតែជាការប្រជុំដែលសំខាន់ ដូច្នេះ ខ្ញុំដែលជាអ្នកទទួលខុសត្រូវ គឺដាច់ខាត មិនអាចទៅយឺតបានទេ។
8、
A: いやなら断ったら。
B: そういうわけにはいかないよ。先輩の誘いなんだから。
→
A: ប្រសិនជាមិនចូលចិត្ត(ស្អប់) ហើយបដិសេធនឹងគាត៉?
B: មិនអាចអញ្ជឹងបានទេ ដោយសារជាការបបួលរបស់សិស្សច្បង។
Audio